ភ្នំពេញៈ យុវជនញៀនថ្នាំម្នាក់ បានរលាកភ្លើងពេញខ្លួន ក្រោយពីរូបគេបានទៅទិញសាំងចំនួនលីត្រ យកមកចាក់ដុតបន្ទប់ជួល តែគុណបុណ្យមិនជួយ ភ្លើងក៏ឆាបរលាកខ្លួនឯងតែម្ដង។
ករណីជនញៀនថ្នាំ ចាក់សាំងដុតន្ទប់ជួលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងភូមិទ្រា៤ ក្រុមទី៦ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋ និងម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា យុវជនខាងលើនេះ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយមុនពេលកើតហេតុម្ចាស់ផ្ទះ បានឈប់ជួលបន្ទប់រូបគេរស់នៅព្រោះខ្លាចពាក់ព័ន្ធដល់រូបគាត់ ធ្វើឲ្យជននេះខឹងរត់ទៅទិញសាំងចំនួន២លីត្រ យកមកចាក់ដុតបន្ទប់ជួល តែកម្មឃើញទាន់ហន់ ស្រាប់តែភ្លើងឆាបរលាកពេញខ្លួន។
ក្រោយកើតហេតុម្ចាស់ផ្ទះបានរាយការទៅសមត្ថកិច្ច ដើម្បីឲ្យអន្ដរាគមន៍ ហើយនាំយកជនញៀនថ្នាំខាងលើទៅប៉ុស្តិ៍សាកសួរបន្ថែម៕