header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សកម្មជនដីធ្លីសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារកាលពីឆ្នាំ២០១៦នោះ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅមុននេះបន្តិចនាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្រៅពីលើកលែងទោសអ្នកស្រី ទេព វន្នី ក៏បានបង្គាប់ឲ្យលើកលែងទោសសកម្មជនដីធ្លីសហគមន៍បឹងកក់៣នាក់ផ្សេងទៀត រួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post