header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជម្រះទោសទណ្ឌ ក្រោយពីកម្លាំងនគរបាលស្រាវជ្រាវតាម​ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសឆក់ទូរស័ព្ទដៃ៤ករណី។

ជនសង្ស័យ ១-ឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ២-ឈ្មោះ សន សុន ហៅ ខ្ចូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ករណីទី១ ​លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក ALCATEL ONETOUCH  PIXI ពណ៌ ទឹកប្រាក់ ) ប្រព្រឹត្តនៅចំណុចមុខវត្ត ឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨ព្រឹក ពីជនរងគ្រោះមិនស្គាល់ឈ្មោះ។

ករណីទី២ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក OPPOF5 ពណ៌ ក្រហម ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងទេសគឹម ស៊ីវ ផ្លូវលេខ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១០ និង ៤០ នាទីព្រឹក ជនរងគ្រោះ ឈ្មោះ សុង វ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤៨ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាក OPPO F5 ពណ៌ ក្រហម ស៊ីមកាតលេខ ០១២ /០១៦ ២៤១ ៧៧២

ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាកVIVO ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខ ឪសថស្ថានសុខចំរើន ផ្លូវលេខ១៩២៨ ក្រុម២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១ និង១០នាទី ពីជនរងគ្រោះមិនស្គាល់។

ករណីទី៤ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក OPPO ពណ៌ ទឹកមាស ) ប្រព្រឹត្តនៅចំណុចក្លឹបហ្គោលឡាញ ផ្លូវលេខ១៩៨៦កែងផ្លូវលេខ១០០៧ ក្រុម៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ពីជនរងគ្រោះមិនស្គាល់ឈ្មោះ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក KTM DUKE ពណ៌ ស សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១CS ៨៨៨៩, បណ្ណ័សម្គាល់យានយន្តពាក់ស្លាកលេខ១CS ៨៨៨៩, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ សន សុន, កាបូបដៃពណ៌ខ្មៅ ១ លិខិតទិញលក់ម៉ូតូ ចាប់យកពីឈ្មោះ សន សុន ហៅ ខ្ចូ និងកាបូបដៃម៉ាក BOWEISI , ទូរសព្ទ័ដៃម៉ាកសាំសុងជារបស់ឈ្មោះ រឿន រ៉ូ។ ភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបានពីជនសង្ស័យ -ទូរសព្ទ័ដៃម៉ាក ALCATEL ONETOUCH  PIXI ពណ៌ ទឹកប្រាក់ និងទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ទឹកមាស ចាប់យកបានពីឈ្មោះ រឿន រ៉ូ។

បច្ចុប្បន្នជនសង្ស័យ ភស្តុតាង និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post