header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកមនុស្សបណ្តាលឲ្យរងរបួសចំនួន០២នាក់ ស្រី០១នាក់ កើតឡើងនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ទុតិយាសាឍ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩-០៨-២០១៨ វេលាម៉ោង ២០ នឹង១៥នាទី ចំណុចផ្លូវលំក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក់ ហុងដា DreamC125 ពណ៍ ខ្មៅ ពាក់ផ្លាក់លេខ កណ្តាល 1I-4519 អ្នកបើកបរឈ្មោះ ឡូ សុខឡា ភេទប្រុស អាយុ ២១ ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ របួសធ្ងន់ ធ្វើដំនើរ ទិសដៅពីត្បូងទៅជើង បានបុក ជាមួយស្ត្រីម្នាក់កំពុងឈរទិញ ប្រហិតនៅជាប់ផ្លូវលំ មាន ឈ្មោះ ធា អានីតា ភេទស្រី អាយុ ១៧ ឆ្នាំ (ខ្មែរ)មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុ មានមុខរបរកសិករ របួសស្រាល ។

ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post