header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ល្បែងកន្ទុយលេខវៀតណាមខុសច្បាប់ បច្ចុប្បន្នកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរមានច្បាប់អនុញ្ញាតធ្វើឲ្យសមត្ថកិច្ចខណ្ឌពិបាកក្នុងការចុះបង្ក្រាប។ ទោះបីជាយ៉ាងនេះក្តី គេសង្កេតឃើញនៅតាមខណ្ឌផ្សេងៗ គណៈបញ្ជាការឯកភាពរដ្ឋបាល ដឹកនាំដោយអភិបាលរងធ្វើការចុះបង្ក្រាបឥតឈប់ឈរ ទោះបីជាមានការលួចលាក់ជ្រកក្រោមស្លាកឆ្នោតខ្មែរក៏ដោយ។

បច្ចុប្បន្នទីតាំងលួចកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ ភាគច្រើនមានកត់នៅផ្ទះមួយចំនួនក្នុងបុរីពិភពថ្មី ផ្លូវលេខ០៧ ដែលផ្ទះបានដាក់តុអង្គុយកត់នៅខាងមុខផ្ទះ លួចកត់បង្កប់កន្លែងប្តូរប្រាក់ ទ្រូម៉ានី វីងជាដើម។

ជាក់ស្តែងផ្ទះលេខ៣២០ ផ្លូវលេខ០៧ បុរីពិភពថ្មី ខណ្ឌដង្កោ ត្រូវបានគេសង្កេតឃើញថា មានការលួចកត់កន្ទុយលេខវៀតណាមខុសច្បាប់នៅមុខផ្ទះ នាំឲ្យមានការច្រណែននឹងទីតាំងខ្លះ មិនហ៊ានចេញមុខនោះទេ ដោយខ្លាចរអានឹងសមត្ថកិច្ចចុះបង្ក្រាប។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា បញ្ហានេះមិនមែនសមត្ថកិច្ចយើងមិនអើពើនោះទេ គឺបានដាក់កម្លាំងទៅស៊ើប ហើយតែភាគច្រើនគេមានច្បាប់ត្រឹមត្រូវ។ ចំពោះកន្ទុយលេខវៀតណាមនោះវិញ គេកត់តាមទូរស័ព្ទក៏មាន អ៊ីចឹងពិបាកណាស់ តែទោះបីជាយ៉ាងណាកម្លាំងនឹងតាមប្រមាញ់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post