header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ របាំងថ្មពុះចែកទ្រូងផ្លូវ១កង់ ត្រូវបានខ្ទាតចេញពីសភាពដើម បន្ទាប់ពីជនជាតិចិនបើករថយន្តលឿនដូចគេហោះ ហើយ​ក៏ជ្រុលចង្កូតទៅ​បុកពេញទំហឹង ធ្វើឲ្យរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរ ដែលបង្កដោយជនជាតិចិននេះ កើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុ​ចខាងជើងថៃប៊ុនរ៉ុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការ​ណ៍​បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី៥នាក់ ​បើករថយន្ត Pirus មួយគ្រឿង ​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-6221 ធ្វើដំណើរ​ពី​កើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុ​ចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកទ្រូងផ្លូវ​ បណ្ដាលឲ្យ​ខ្ទាតចេញពីជួរអស់១កង់ រថយន្តរងការខូចខាត និងបែកកង់មុខខាងឆ្វេង ហើយព្យាយាមបើកមកអែប​ចិញ្ចើមផ្លូវ បន្ទាប់មក​ជនជាតិចិនទាំងនោះ​ បានគេចខ្លួនម្ដងៗម្នាក់ បាត់អស់ពីន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post