header ads

Sponsor

ពិសី

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ បានធ្វើប្រមូលជនអនាថាចំនួន០៣នាក់ ស្រី២នាក់ និងស្ទូចរថយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់ចំនួន២គ្រឿង ម៉ូតូកង់បីចំនួន១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និងរក្សាទុករថយន្តនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ។

ការប្រមូលជនអនាថា និងស្ទួចរថយន្តចតគ្មានអនាធិបតេយ្យខាងលើនេះ បន្ទាប់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅម៉ោង៨ព្រឹកថ្ងៃពុធ ១២រោច  ខែទិតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវរួមមាន: មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ ផ្លូវ និង ផ្លូវលេខ១០៦-១០៨-ល- ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post