header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់បានប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូត រយៈពេលជិត២ខែ

ម្ចាស់បាន ប្រទះឃើញ នៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យក៏ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច នៅម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1H-4305 ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត័មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង។ ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើរកគ្រប់ទីកន្លែងប៉ុន្តែមិនបសនឃើញឡើយ។លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post