header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលសហការជាមួយនគរបាលជំនាញស្រុកស្អាង បានធ្វើការចាប់ឃាត់បុរសម្នាក់ ជាប់សង្ស័យករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ចំនួន២នាក់នៅចំណុចផ្ទះឈ្មោះផុន សុធា ស្ថិតភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល កាលព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨។

ជនរងគ្រោះ២នាក់រួមមាន៖ ទី១ អាយុ៨ឆ្នាំជនជាតិខ្មែរ ដែលឪពុកឈ្មោះផុន សុធាអាយុ២៩ឆ្នាំជាជនសង្ស័យ និងទី២ អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាអ្នកជិតខាង ដែលអ្នកទាំងពីរមានទីលំនៅភូមិសំប៉ានលើ ឃំុ ព្រែកអំបិល ស្រុកស្អាង ខេត្ត កណ្តាល។

ជនសង្ស័យ ឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ ត្រូវបានឃាត់ខ្លួន ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើត បានចំនួន៣លើក និងក្មេងស្រីអាយុ១៤ ឆ្នាំម្នាក់ទៀតបា្រកដមែន ។ ក្រោយពីសាកសួរចប់ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post