(ស្វាយរៀង)៖ ព្រឹក ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរះ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់សុីបាវិត២នាក់ រំលោភសម្លាប់នារីបុគ្គលិកកាសុីណូជាភ្ញៀវ ជិត១ឆ្នាំមុន.....។
យេីងសង្កេតឃេីញថា ក្រៅរបងតុលាការមានអ្នកសារព័ត៌មាននិង ប្រជាពលរដ្ឋជាច្រេីនកំពុងតែឃ្លាំមេីលទិដ្ឋភាពនេះ តែដោយខ្លាចមានបាតុភាពអីកេីតឡេីង សមត្ថកិច្ចក៏រៀបចំសណ្តាប់ធ្នាប់ ក្នុងការការពារកុំអោយកេីតមានរឿងរ៉ាវជាយថហេតុណាមួយ។
នៅក្រៅបន្ទប់សវនការ មានគ្រួសារជនរងគ្រោះ និង ជនល្មេីសមួយចំនួន ដែលសល់ពីក្នុងសាលជំនុំជំរះ កំពុងរងចាំស្តាប់លទ្ធផលយ៉ាងអន្ទះសារ។
ជាពិសេសស្មេរសង្កេតឃេីញស្រ្តីវ័យចំណាស់បន្តិច ដែលអះអាងថាជាយាយក្មេងស្រីរងគ្រោះ អោបចៅតូចក្នុងដៃ បានរៀបរាប់ថា៖ ក្មេងតូចក្នុងដៃគាត់នេះ ជាចៅរងគ្រោះដែលត្រូវស្លាប់ដោយជនតិច្ឆានរំលោភសម្លាប់ មកពន្យល់សប្តិសុំម្តាយនាងរស់នៅទៀត បន្ទាប់មកម្តាយនាងក៏មានផ្ទៃពោះ កេីតបាននាងតូចក្រោយនេះ ។ ពូកគាត់ហ៊ានអះអាងដោយសំអាងទៅលេីស្នាមដៅមួយចំនួន លេីខ្លួននាងតូចនោះផងដែរ ។