ព្រះសីហនុៈ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គម រឿងបុរសជនជាតិចិនម្នាក់ដែលបានចាក់បង្ហូរសំរាមឲ្យហូរតាមទឹកភ្លៀង កាលពីម្សិលមិញ នៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវទៅសាលា UME ត្រូវបានអជ្ញាធរកោះហៅចូលខ្លួនទៅកាន់សាលាក្រុងព្រះសីហនុ កាលពីថ្ងៃទី៣ សីហា ២០១៨ ដើម្បីផាកពិន័យជាប្រាក់តាមច្បាប់ និងបានឲ្យធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរទាំងភាសារខ្មែរ និងភាសាចិន ហើយសុំទោសជាសាធារណៈ ដោយបញ្ឈប់មិនឲ្យមានករណីនេះលើកក្រោយទៀតឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហា ២០១៨ ជនជាតិចិនរូបនេះ បានកាយសំរាមបង្ហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋាននានា ក្នុងខេត្តព្រះសីហនុ៕