Thursday, August 23, 2018

វីដេអូសកម្មភាពក្រុមចោរប្លន់​ នៅក្នុងធនាគារឥណ្តូឆៃណាប្រដាប់ដោយអាវុធ​ យកលុយអស់ប្រមាណ១០ម៉ឺនដុល្លារ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមចោរប្រដាប់អាវុធមានគ្នាប្រមាណ៥នាក់ បាន​សម្រុកចូលធនាគារ​ឥណ្ឌូឆៃណា  អគារសាលាវ៉ាន់ដា ស្ថិតនៅលើ​ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ ទាំងកណ្ដាលថ្ងៃ។

មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពសារព័ត៌មានថា ករណីប្លន់ប្រដាប់អាវុធខាងលើ​នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយក្រុមចោរ បាន​ភ្ជង់ប្លន់យកអស់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ​មិនមានការចាប់ខ្លួនជនល្មើសនោះទេ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានបន្ថែមថា មុនពេលកើតហេតុ ជនល្មើសបានបន្លំចូលធ្វើជាអតិថិជនដក-ដាក់លុយនៅ​ធនាគារឥណ្ឌូឆៃណា ដែលធនាគារចិន ក្រោយមកជនល្មើស ក៏បានធ្វើសកម្មភាពភ្ជង់ប្លន់យកលុយក្នុងធនាគារ អស់ចំនួនជាង១០ម៉ឺនដុល្លារ រួចនាំគ្នាគេចបាត់។

ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការឡោមព័ទ្ធជុំវិញបរិវេណធនាគារឥណ្ឌូឆៃណា ប៉ុន្តែមិនទាន់មានការលម្អិតអំពីករណីនេះនៅឡើយ​ទេ ខណៈ​​សមត្ថកិច្ចកំពុងធ្វើកោសលវិច័យ និងពិនិត្យលើកាមរ៉ាសុវត្ថិភាពនៅក្នុងធនាគារ។

បញ្ជាក់ករណីប្លន់ប្រដាប់អាវុធខាងលើនេះ ពុំមាន​បុគ្គលិកធនាគារណាម្នាក់ រងរបួសឡើយ​៕

វីដេអូទី២

@Amapapa.News

Feature Ads