កំពង់ឆ្នាំងៈ ក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគ្រួសារក្មេងរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចមូលដ្ឋាន ពីបទចាប់រំលោភកូនស្រីរបស់គាត់ ដែលអាយុទើបតែ៦ឆ្នាំ។
ហេតុការណ៍ឃាត់ខ្លួនក្មេងប្រុសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃខាងក្រោយសាលាបុណ្យ ភូមិធ្នុង ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាក់ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បានបបួលឈ្មោះ ជ.ជ.វ អាយុ៦ឆ្នាំ ទៅទិញកាហ្វេផឹក។ ក្រោយពីទិញកាហ្វេរួច ឈ្មោះ សាក់ ពិសិត បានជិះម៉ូតូឌុបក្មេងស្រីរងគ្រោះទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់ ពេលទៅដល់ឈ្មោះ សាក់ ពិសិដ្ឋ បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាពចាប់សម្រាតខោក្មេងស្រីរងគ្រោះរំលោភបានសម្រេចតែម្តង។
ក្រោយកើតហេតុក្មេងស្រីរងគ្រោះបានទៅប្រាប់ឪពុកម្តាយ និងបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចមូលដ្ឋានភា្លមៗ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកការិយាល័យជំនាញស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់តាមនីតិវិធី ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕