header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រោយពីការបបួលរបស់សម្តេចតេជោ ហ៊ុន សែន មិនបានប៉ុន្មានម៉ោងផង លោក សម រង្ស៊ី បានឆ្លើយតបទៅកាន់សម្តេចតេជោ​ថា លោកគ្មានខ្លាចនឹងការស្បថនោះទេ ព្រោះកាលពីបោះឆ្នោតនៅឆ្នាំ២០១៣ ដែលអតីតគណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់នោះ ក៏សម្តេចបានបបួលឲ្យស្បថដែរ ហើយចំណុចនេះ លោក សម រង្ស៊ី បានស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ហើយចាំស្បថពេលក្រោយ។

សម្តេចតេជោ បានថ្លែងក្នុងឱកាសជួបកីឡាករ មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ សីហា ដោយបបួលលោក សម រង្ស៊ី ស្បថឲ្យងាប់គ្រប់ទម្រង់លើបញ្ហាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីឲ្យអស់ការសង្ស័យ។ ពាក្យសម្បថនោះ រួមមាន ឲ្យរន្ទះបាញ់ងាប់ ធ្លាក់យន្តហោះ ធ្លាក់ពីលើខ្នើយ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម និយាយរួមគឺគ្រប់ទម្រង់ទាំងអស់ ដែលក្នុងន័យស្បថឲ្យស្លាប់តែម្តង ខណៈសម្តេចលើកឡើងជាពាក្យសម្បថនៅព្រឹកថ្ងៃ៦ សីហានេះ រួចរាល់ហើយ។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា តួលេខគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានបង្ហាញជាតួលេខភូតកុហកទាំងស្រុង ជាពិសេស តួលេខអ្នកចូលរួមបោះឆ្នោតមិនដល់៥០ភាគរយផង លើចំនួនអ្នកមានសិទ្ធិបោះឆ្នោត មិនមែន៨២ភាគរយ ដូចគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានអះអាងទេ។ សម្រាប់លទ្ធផលការបោះឆ្នោតឆ្នាំ២០១៨ លោកឆ្លើយដូចកាលពីឆ្នាំ២០១៣ដែរ គឺ រាប់មុនស្បថក្រោយ។ តែដោយសារថា លើកនេះ គណបក្សសង្គ្រោះជាតិ មិនបានចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយទេ ហើយតួលេខដែលគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ភូតភរខ្លាំងជាងគេ គឺអត្រាអ្នកចូលរួមបោះឆ្នោត ដែលត្រូវបានគេបំប៉ោងគួរឲ្យអស់សំណើច។

លោកបន្តថា រឿងនេះ ធ្វើឲ្យខ្ញុំនឹកដល់លទ្ធផលការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលពេលនោះ សម្តេច ហ៊ុន សែន ក៏បានបបួលខ្ញុំស្បថដាក់ជីវិតដូចនៅឆ្នាំ២០១៨ នេះអីចឹងដែរ ព្រោះពេលនោះ ខ្ញុំក៏បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានលួចបន្លំសន្លឹកឆ្នោតយ៉ាងសន្ធឹកសន្ធាប់ឲ្យទៅគណបក្សកាន់អំណាច ដែលជាការបំភ្លៃឆន្ទៈប្រជារាស្ត្រទាំងស្រុង។ ពេលនោះ ខ្ញុំបានឆ្លើយទៅសម្តេច ហ៊ុន សែន វិញថា សូមឲ្យគាត់មានគំនិតចាស់ទុំ និងជឿនលឿនបន្តិចទៅ។ បើចង់ដឹងការពិតយ៉ាងឆាប់រហ័ស ដោយគ្មាននរណាប្រកែកបាន សូមឲ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ហើយអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យជាតិ និងអន្តរជាតិ ចូលរួមរាប់ទាំងអស់គ្នា។ សម្តេច ហ៊ុន សែន មិនបានយល់ព្រមធ្វើតាមសំណើរបស់ខ្ញុំនេះទេ ហើយនៅតែទទូចឲ្យទៅស្បថវិញ ដែលជាវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ព្រមទៅស្បថជាមួយគាត់ តែសូមឲ្យរាប់មុន ស្បថក្រោយ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post