សៀមរាម៖ ព័ត៍មានបឋម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត Lexus RX300 ស្លាកលេខ សៀមរាប 2C-9547 និងរ៉ឺម៉កកង់បី នៅវេលាម៉ោង ១៥ និង ០០នាទីរសៀលថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៨ នៅចំណុច ក្បែរបរិវេណ ប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប បណ្តាលឲ្យបុរសដែលជនជាតិចិនជាភ្ញៀវទេសចរណ៍ម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់របួសស្រាល។
ភ្លាមៗនោះសមត្ថកិច្ចចម្រុះ បានកំពុងធ្វើការអន្តរាគមន៍ការពារកន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ ។
សូមពុកម៉ែបងប្អូន បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!