header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ដោយសារមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ថា មានមនុស្សចម្លែកមុខ កាន់ដាវ និងអាវុធខ្លីជាប់ខ្លួន ដែលបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិនោះ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ធ្វើការសាកសួរ។

ជនសង្ស័យបានប្រាប់ថា ខ្លួនឈ្មោះ ​ង៉ែត តារា ភេទប្រុស អាយុ២៨ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិតាសូ ឃុំឧត្តមសូរីយា ស្រុកត្រាំកក់ ខេត្តតាកែវ ប្រពន្ធឈ្មោះ សុខ សាខន អាយុ២០ឆ្នាំ រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាន​ឆែកឆេររកឃើញមានអាវុធជ័រ១ដើម ដាវស៊ាំរ៉ៃ១ដើម ក្នោះដៃ១ លុយដុល្លារសែនសរុប១៨៤០$ អត្តសញ្ញាណប័ណ្ណ២សន្លឹក សំបុត្រកំណើត១សន្លឹក និងកាតគ្រីម៉ូតូ១ច្បាប់។ លុះព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចត្រួតពិនិត្យរកសាធាតុញៀនឃើញថា មានជាប់សារធាតុញៀនក្នុងខ្លួន សមត្ថកិច្ចសន្និដ្ឋានថា អាចជាមនុស្សបែកថ្នាំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការ​តាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post