header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើនិយាយពីបញ្ហាល្បែងស៊ីសងម្នាក់ៗ តែងតែស្រម៉ៃរឿងបទល្មើស ដោយសារតែបទល្មើសជាដើមចម និងបង្កបញ្ហាអសន្តិសុខដល់សង្គមស្ទើរគ្រប់ពេល ។

ក្រៅពីកន្ទុយលេខ ឬនិយាយបានថា ឆ្នោតវៀតណាម ល្បែងអនឡាញ ក៏មិនធម្មតាណាស់ដែរ ដោយសារតែល្បែងតាមអុីនធើណេតនេះ ភាគច្រើនប្រមូលផ្តុំដោយយុវវ័យ សិស្សសាលា ឬមុខសញ្ញាជនសង្ស័យនៃបទល្មើស ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កន្លងមកធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកម្លាំងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទជាដាច់ខាត ។

ប្រជាពលរដ្ឋបានប្រាប់ថា ហាងបម្រើសេវាវិស័យអ៊ីនធើណេត២៤ម៉ោង ដែលមានយីហោ ផ្ទះខៀវ ដែលមាន២ទីតាំង នៅក្នុងទឹកដីខណ្ឌ៧មករា កំពុងលួចបើកល្បែងស៊ីផ្ទាល់តាមអនឡាញយ៉ាងរលូន គេដាក់ការសង្ស័យថា អាជ្ញាធរ និងកិច្ចខណ្ឌ៧មករា បើកភ្លើងខៀវឲ្យ ។

ពលរដ្ឋដដែលបន្តថា ទីតាំងអ៊ីនធើណិត២៤ម៉ោង គឺជាកន្លែងបើកល្បែងស៊ីសងភ្នាល់តាមអនឡាញ, ល្បែងស៊ីសងជាច្រើនផ្សេងទៀត និងជាជម្រកផ្តល់មធ្យោបាយឲ្យជនល្មើសជ្រកកោនដោយសារតែបើកបម្រើការ២៤ម៉ោង លើ២៤ម៉ោង។ អ៊ីនធើណេត២៤ម៉ោង លើ២៤ម៉ោងជាច្រើនកន្លែងនៅក្នុងទឹកដីខណ្ឌ៧មករា កំពុងបើកដំណើរការយ៉ាងរលូនដោយសារទីតាំងទាំងនោះ មានអាជ្ញាបណ្ណចេញពីក្រសួងនានា។ នៅក្នុងទូទាំងខណ្ឌ៧មករា មានទីតាំងអ៊ីនធើណិតភ្នាល់ល្បែងស៊ីសងតាមអនឡាញជាច្រើន តាមផ្លូវធំៗផ្លូវលំច្រកឌឿងហែម ។

មិនថាខណ្ឌ៧មករា សូម្បីតែបណ្តាខណ្ឌផ្សេងៗទៀត ក៏ប្រមូលផ្តុំដោយល្បែងអនឡាញ យីហោមួយនេះដែរ និយាយរួមគឺស្ទើរពេញមួយក្រុងភ្នំពេញផ្ទាល់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post