header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សជនកម្ពុជា បានបញ្ជាក់ថា “ដើម្បីលើកតម្កើង លិទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជា និងចែករំលែក ៤អាសនៈទៅគណបក្សផ្សេងទៀត ២អាសនៈ ជូនទៅគណបក្សសម្ព័ន្ធដើម្បីធិប្រជាធិបតេយ្យ និង២អាសនៈទៀតជូនទៅគណបក្សហ្វ៊ុនស៊ិនប៉ិច"។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

សម្ដេចបន្ដថា “រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា”។

យោងតាមប្រភពព័ត៌មាន ក្រៅផ្លូវការ បានបញ្ជាក់ថា គេហទំព័រហ្វេសបុក ផ្លូវការនាយករដ្ឋមន្រ្តី ត្រូវជនអនាមិក វាយប្រហារ (Hack) នៅមុននេះបន្តិច។

អ្នកគ្រប់គ្រង គេហទំព័រហ្វេសបុក សម្តេចតេជោ ហ៊ុន សែន លោក ដួង តារា នៅម៉ោង ១១:៤១នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ អង្គភាព សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនង សុំការពន្យល់បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ក៏ប៉ុន្តែ លោកបានបំភ្លឺ ប្រាប់សារព័ត៌មាន ក្នុងស្រុកមុននេះថា “គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ្ត បានបញ្ជាក់ប្រាប់ Cam Post ថា លោកក៏ទទួលបានព័ត៌មាន ស្រដៀងគ្នានេះដែរ ពោល Page សម្តេចតេជោត្រូវបានគេ Hack ប៉ុន្តែលោកមិនស៊ីជម្រៅទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post