header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បើយោងតាមប្រភព ដែលបានរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងសម្ងាត់ថ្នាក់ជាតិ បានលបឆ្មក់ចូលក្នុងដែនជម្រកសត្វព្រៃទាំងពីរ មានដែនជម្រកសត្វព្រៃភ្នុំព្រេច និងដែនជម្រកកែវសីមា។

សេចក្តីរាយការណ៍ខាងលើ បានបញ្ជាក់ថា ខណៈកម្លាំងសម្ងាត់ថ្នាក់ជាតិ បានលបឆ្មក់ចូលក្នុងដែនជម្រកសត្វព្រៃទាំងពីរខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី មិនដឹងអ្វីទាំងអស់។ លុះមកដល់ម៉ោងជាង៧ព្រឹកថ្ងៃទី១៤ ទើបផ្អើលដល់សមត្ថកិច្ចខេត្តមណ្ឌលគិរី កោះហៅប្រជុំ​បញ្ជាការឯកភាពរៀបចំកម្លាំង។

ទោះយ៉ាងណា យើង​ពុំ​ទាន់ដឹង​ថា សមត្ថកិច្ចខេត្តមណ្ឌលគិរី ត្រូវចូលទៅក្នុងដែនជម្រកសត្វព្រៃទាំងពីនោះយ៉ាងណានៅឡើយទេ។ គ្រាន់តែទទួលបានព័ត៌មានថា មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធត​ខេត្តក្រចេះ និងខេត្តផ្សេងៗ ចូលបង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងកើតមានយ៉ាង​សកម្មភាព ក្នុងព្រៃដែនជម្រកសត្វព្រៃទាំងពីខាងលើ។

ជុំវិញសមរភូមិក្ដៅខាងលើនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តមណ្ឌលគិរី កំពុងតាមដានបន្តពីការបង្ក្រាប នiងប្រតិបត្តិការនេះបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post