header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិន៖ កាលពីវេលាម៉ោង ១៧ និង៣០នាទីល្ងាច ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់បានសហការណ៍ជាមួយកម្លាំងប្រជាការពារចុះបង្ក្រាបបានក្មេងទំនើងចំនួន ០៤នាក់ នៅចំណុចផ្ទះសំណាក់ ពេជ្រ បូរ៉ាន់ (បន្ទប់លេខ៧) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្មេងទំនើងទី១-ឈ្មោះ ហ៊ន ម៉ៃហាវ ហៅ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាកុដ ឃុំរតនមណ្ឌល ស្រុករតនមណ្ឌលខេត្ត បាត់ដំបង។

២-ឈ្មោះ ហៃ ខាវ ហៅ ខាវ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអន្លុងថ្ងាន ខេត្តបន្ទាយមានជ័យ។

៣-ឈ្មោះ ឆាន ផានិត ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

៤-ឈ្មោះ វ៉ាត ធីតា ភេទ ស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយការបង្ក្រាបនេះ បានដកហូតវត្ថុតាងបាន៖ ១/ កាំបិតសាំរ៉ៃ ចំនួន ០២ ដើម ​២/ ដែក​កេះចំនួន ០៥​ ៣/ ដបសម្រាប់ជក់ថ្នាំ​ញៀន០១ បច្ចុប្បន្ន ជនសង្ស័យទាំង០៤ រួមជាមួយវត្ថុតាងត្រូវបាន នាំយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post