![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGgsjcq0rupPvFWaIXf8lv5WHRDRGSFiYyaylna99Syl_R0Em1v9NsBZdWu5FinP9uzIvuc9_zOIEBVmShBgOOw5jmH2NRgUTSmh9Mrd7N9uz-H7gS6ImB7Vv-yirWVwI0Q_69t6KhKFM/s1600/Thumbnail-Recovered.jpg)
កណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ក្រោយរំលោភអនិតិជនម្នាក់បានសម្រេចរហទូដល់ទៅ៣ដង កាលពីថ្ងៃ អង្គារ៍ ៣ កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង៣០នាទី នៅចំណុច ផ្ទះឈ្មោះឆុន ឆុង ស្ថិតភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ មានអាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ (ក្នុងបន្ទុកគ្រួសារ)មានឪពុកម្ដាយជា កសិករ មានទីលំនៅភូមិព្រែកស្នងឃំុ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQjPhsjv8sYt2h0p2uQ8k0qoYPSlymOz1CbubQAM6UH3OMvfjzmfWgcMx29urzkMx4yDb4KeROcCYZjflSyOe0iWQZGIm8zr6WSzeh29Mi3hR9F-I8Q9BGSdV_5hiZIU6x8lQimb6PKx4/s1600/1.jpg)
ជនសង្ស័យ ឈ្មោះ ឆុន ឆុង ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករច្រកបន្លែស្ពៃ មានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfFid1sVD-xidxwpd1QBqPS0QGKLvLs094OidnmpUCOK79pyjRqqkAaAjEbO11J5tltIm4wx3BoheUabGUo84qzHECgdGXx26LiPCQD7NLw8NVGp91oL_aH-kLCDZjcPynMlwA4jsYzw/s1600/39179856_2108206619189515_3118201438635819008_o.jpg)
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង១៦ នឹង៤០នាទី ពេលនោះមានឈ្មោះឆុន ឆុង បានមកស៊ីឈ្នួលច្រកស្ពៃឲ្យឈ្មោះប្រុស នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ហើយស្គាល់រាប់អានជិតស្និទ្ធជាមួយ នារីរងគ្រោះ ក៏បានបបួលគ្នាទៅលេងផ្ទះរបស់ខ្លួន ដោយខ្ចីម៉ូតូរបស់ឈ្មោះប្រុស ជិះឌុបគ្នាទៅ ។ ពេលទៅដល់ផ្ទះឈ្មោះឆុន ឆុង នៅម៉ោង១៧ និង០០នាទី (ថ្ងៃដដែល) ក្រោយពេលហូបបាយល្ងាចរួច ឈ្មោះឆុន ឆុង និយាយប្រាប់ជនរងគ្រោះថា យប់ហើយ ដេកនៅហ្នឹងទៅ ចាំព្រឹកត្រឡប់ទៅវិញ ចំណែកជនរងគ្រោះ បានយល់ព្រមដេកនៅផ្ទះឈ្មោះឆុន ឆុងដែរ។
លុះវេលាម៉ោង ២០និង០០នាទី (ថ្ងៃដដែល)ឈ្មោះឆុន ឆុង និងជនរងគ្រោះ បានចូលដេកក្នុងមុងជាមួយគ្នា បានបន្ដិចក្រោយមក ទើបអ្នកទាំងពីររួមភេទជាមួយគ្នាបានសម្រេចចំនួន៣លើក(ជាបន្ដបន្ទាប់)។
រហូតព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ទើបឪពុកម្ដាយរបស់ជនរងគ្រោះ ប្ដឹងមកសមត្ថកិច្ចនគរបាល ភ្លាមនោះយើងអន្ដរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះឆុន ឆុង មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHcjQaauLJSWYSFAn7gCMa59jGkl2mq9NwoLwDNvy7gDDJ9RBf20G6TNDvgdlI1snwLBdS5J9h-PDu_Brj_s0BK-15vTkWiUy1sjIfQOHsiiyUxhJCOnlNguUhogQhWL9n8W8MTIKxGIA/s1600/39182338_2108206705856173_4242269052300427264_n.jpg)