header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០:១៥ ដោយមានការអនុញាត្ត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាដឹកនាំដោយ ឯកឧត្តម យន្ត មីន្ត និង ឯកឧត្តម ជួន ណារិន្ទ, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លិបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥ នាក់។

ការឃាត់ខ្លួននេះ រួមមានម្ចាស់អាជីវកម្ម ០១ នាក់ មេការ ០១ នាក់ អ្នកជួញដូរចំនួន ០១ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀននៅក្នុង ចំនួន ៥៩ នាក់ ក្នុងក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង។

ជាលទ្វផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងដូចខាងក្រោម វត្ថុតាងចាប់យករួមមាន៖

-ម្សៅក្រាមពណ៍សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ០១ កញ្ចប់ ធំ

-បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ -កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប

-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច

-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post