ពោធិ៍សាត់៖ ហេតុការណ៍ឃាត់ខ្លួនតាបង្កើតចាប់រំលោភចៅស្រី ២នាក់បងប្អូន បានអនុវត្តឡើងនៅវេលាម៉ោង១០ ០៥នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលោកតាសង្ស័យ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជីតាបង្កើតតណ្ហាក្រាសអាយុ ៦៣ឆ្នាំចាប់ចៅស្រីរំលោភបានសម្រេចជាបន្តបន្ទាប់ រហូតដល់ទៅចំនួន ២នាក់បងប្អូន នៅគ្រាដែលឪពុកម្ដាយក្មេងស្រីរងគ្រោះរវល់ទៅធ្វើការងារបាត់ៗពីផ្ទះ លុះពេលបែកការណ៍ស្ត្រីជាម្ដាយប្តឹងសមត្តកិច្ចនគរបាលចាប់ឃាត់ខ្លួន។
នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះថា លោកតាល្មោភកាមត្រូវបានកម្លាំងឃាត់ខ្លួនតាមបណ្ដឹងស្ត្រីជាកូនប្រសារ និងត្រូវម្ដាយបង្កើតក្មេងរងគ្រោះទាំង ២នាក់បងប្អូនឈ្មោះ កែវ នន់ អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ចំណែកចៅៗស្រីរងគ្រោះបងឈ្មោះ ក នន អាយុ ១៣ឆ្នាំ និងប្អូនឈ្មោះ ក សណ អាយុ ១០ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំជាមួយគ្នាខាងលើ។
លោកតាសង្ស័យរំលោភចៅៗស្រីបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ហើយគាត់បានសាភាពមុខសមត្តកិច្វពិតជាបានប្រព្រិត្តពិតប្រាកដមែន ដោយចៅច្បងបានប្រព្រិត្តក្នុងអំឡុងឆ្នាំ២០១៧ នៅគុម្ពឬស្សីព្រៃផ្នែកខាងក្រោយផ្ទះបានសម្រេចខ្លួនឯង(តា) ប៉ុន្តែ(មិនស៊ីជម្រៅ) ដោយឡែក៖ ចៅស្រីបន្ទាបបានប្រព្រិត្តក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ នៅក្នុងបន្ទប់ក្នុងរបស់ខ្លួន(តា)បានសម្រេចខ្លួនឯង(តា) ប៉ុន្តែ(មិនស៊ីជម្រៅ)ដូចគ្នា ហើយកំពុងប្រព្រឹត្តនោះចៅស្រីផ្សេងម្នាក់ទៀតត្រូវជាជីដូនមួយក្មេងរងគ្រោះ ២នាក់បងប្អូន ក៍បែកការណ៍បែបនេះតែម្ដង។
ជនសង្ស័យបានបំពេញនីតិវិធីរួចរាល់ ហើយនៅរសៀលថ្ងៃដដែលនេះ បានបញ្ជូនទៅការយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតសមនីតិវិធីនៃច្បាប់