header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសកូរ៉េៈ ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេង២រូប បានជំនួបពិភាក្សាការងារជាមួយ​គ្នា ដើម្បីជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វើការវិនិយោគ នៅខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ការនាំចេញដំណាំស្វាយ និងសាច់មាន់ទៅកូរ៉េ ។

ការជំនួបពិភាក្សាការងារ និងជំរុញឲ្យមានការវិនិយោគពីប្រទេសកូរ៉េនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨ ខណៈដែលលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ចូលជួបសម្ដែងការគួរសមជាមួយ​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង ។

ក្រៅពីជំនួបពិភាក្សា​គ្នាហើយ ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងទាំងពីរ បានជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វើការវិនិយោគនៅកំពង់ស្ពឺ ឲ្យកាន់តែច្រើនថែមទៀត ជាពិសេស ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងការនាំចេញដំណាំស្វាយ និងសាច់មាន់ទៅកូរ៉េ ។​

ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងទាំងពីរ សុទ្ធជាយុវជនបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ​ គ្រប់គ្រង​ និងបញ្ជាអង្គភាព​ ជាមួយនឹងឆន្ទៈក្នុងការធ្វើកំណែទម្រង់ស្ថាប័ន​ និងប្រព័ន្ធរដ្ឋបាល​ ឆ្លើយតបនឹងតម្រូវការ​ សភាពការណ៍បច្ចុប្បន្នរបស់ជាតិ និងប្រជាជន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post