header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានគណបក្សខ្មែរក្រោក ដែលដឹកនាំ ដោយលោក វិល្លាម បានធ្វើការឃោសនាទៅលើយុទ្ធនាកា​រ “ស្នាម​មេដៃមួ​យដើម្បី​កោះ​ត្រល់”​ ដោយនឹងប្រ​មូលស្នា​មមេ​ដៃប្រជាព​លរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ចាប់​ផ្តើម​ពី​ថ្ងៃទី០​៨ ខែ​សីហា ​ឆ្នាំ​២០១៨ ​។

ក្រោយយុទ្ធនាការនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ ខាងអាជ្ញាធរ​ពាក់ព័ន្ធ ក៍បាន​ព្រមាន​ចាត់​វិធាន​ការ​ ទៅតាមផ្លូវច្បាប់ផងដែរ ប្រសិនបើការដឹកនាំនេះ គ្មាន​ច្បាប់​អនុញ្ញាត​។

បើតាម លោក​នាយឧត្តម​សេនីយ៍​ ខៀវ ​សុភ័គ​ អ្ន​កនាំ​ពាក្យក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ថា ​ការធ្វើកិច្ចការអ្វី​ក៏ដោយ ទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវ​បានមាន​លិខិត​ស្នើសុំទៅ​អាជ្ញាធរ​ឲ្យបា​នត្រឹមត្រូវ​ ដោយអ​នុវត្តទៅ​តាម​ច្បាប់បាតុក​ម្មដោយ​សន្តិវិធី​។

ចំណែក​ ​អភិបា​លរាជធានីភ្នំពេញ លោក​ ឃួង ​ស្រេង បា​ន​ថ្លែងឲ្យដឹង​ដែរ​ផងដែរថា ​ការធ្វើអ្វី​ គឺត្រូវអ​នុវ​ត្តទៅ​តាមច្បាប់ ​ពី​ព្រោះគាត់​ជា​គណបក្សនយោបាយ ​ដូច្នឹងត្រូវសិ​ក្សាច្បាប់​ឲ្យបានច្បាស់​លាស់ ​ដើម្បីជៀស​វាង​នូវខុសឆ្គ​ងអំ​ពីបញ្ហា​ច្បាប់ ​វាប៉ះ​ពាល់ទៅ​ដ​ល់សង្គមជាតិ។

ហើយលោក​ក៍បានបញ្ជា​ក់បន្ថែមថា “ប្រទេស​មាន​ច្បាប់​ អនុវត្តតាម​ច្បាប់​ទើប​ត្រូវ​ អ្នក​មិនអនុវត្ត​តាម​ច្បាប់ ​គឺ​មាន​កំហុស​ឆ្គង​ជាមួយ​ផ្លូវ​ច្បាប់​ មិន​អាច​អត់​ឱន​ឲ្យ​បា​នទេ​ ”​  ៕

សេចក្ដីជូនដំណឹងរបស់បក្សខ្មែរក្រោក ស្នាម​មេដៃមួ​យដើម្បី​កោះ​ត្រល់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post