header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជារៀងរាល់ថ្ងៃហើយ ដែលមានករណីចោរឆក់ នៅក្នុងទឹកដីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែជាក់ស្ដែងចោរ២នាក់ បានធ្វើសកម្មភាពឆក់ខ្សែកពី​ស្ដ្រីម្នាក់ ដែលកំពុងដើរមកពីផ្សារទិញម្ហូប ប៉ុន្ដែឆក់មិនបានសម្រេចនោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលបីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ ក្បែរប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ គាត់ក៏មិនបានទៅប្ដឹងដែរ តែគាត់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរចេញពីផ្ទះទៅផ្សារបឹងទំពន់ ដើម្បីទិញម្ហូប ពេលត្រឡប់មកវិញគាត់បានដើរឆ្លងផ្លូវ២៧១ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex មិនចាំស្លាកលេខ បានជិះមកអែបក្បែរគាត់ ហើយធ្វើសកម្មភាពឆក់ខ្សែក របស់គាត់តែមិនបានសម្រេចទេ បណ្ដាលឲ្យដាច់ខ្សែកធ្លាក់លើ​ផ្លូវ ហើយជនសង្ស័យក៏បន្ថែមល្បឿនជិះគេចខ្លួនបាត់ទៅ។ ស្ដ្រីរងគ្រោះបានបញ្ជាក់ថា ខ្សែករបស់គាត់ទិញក្នុងតម្លៃ៦រយដុល្លារ។

ក្រោយកើតហេតុគ្មានឃើញកម្លាំងសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍នៅកន្លែងកើតុហេតុ និងនាំស្ដ្រីរងគ្រោះទៅដាក់ពាក់បណ្ដឹងនោះទេ ដោយស្ដ្រីរងគ្រោះបានដើរបន្ដទៅផ្ទះទាំងទឹកមុខអស់សង្ឃឹមបំផុត ពេលដែលគាត់ត្រូវចោរឆក់ហើយគ្មានឃើញសមត្ថកិច្ចសូម្បីតែម្នាក់មកសួរនាំដល់រូបគាត់ ទើបគាត់សម្រេចចិត្ដដើរទៅផ្ទះតែម្ដង ។

ដូច្នោះហើយមហាជនកំពុងរិះគន់ទៅលើលោកនាយប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ដែលអសមត្ថភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសឆក់នៅក្នុងមូលដ្ឋានរបស់លោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post