header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នាព្រឹកថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យពិភាក្សាលើការកែសម្រួលនូវសេចក្ដីសម្រេចមួយចំនួនរបស់រដ្ឋបាលខេត្ត ដែលមានការប្រែប្រួល ឆ្លើយតបទៅនឹងស្ថានភាព ទំហំការងារ និងតម្រូវការជាក់ស្ដែងបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត ព្រមទាំងពិភាក្សានិងសម្រេចចំពោះការកំណត់ឈ្មោះអគារ និងសាលប្រជុំក្នុងបរិវេណសាលាខេត្ត ក្នុងនោះមានចំនួន ០៧អគារ រួមមាន អគារ ក-ខ-គ-ឃ-ង-ច និងអគារ ឆ និងមានសាលប្រជុំចំនួន ៥ រួមមាន សាលប្រជុំរំដួល សាលប្រជុំព្រៃបាសាក់ សាលប្រជុំនន្ទី សាលប្រជុំនាគព័ន្ធ និងសាលប្រជុំស្វាយរៀង ។

ជាមួយនេះ ក្នុងគោលបំណងដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលា ក៏ដូចជាបង្ខិតសេវាកាន់តែកៀកប្រជាពលរដ្ឋ គណៈអភិបាលខេត្ត ក៏បានពិនិត្យពិភាក្សាជាបឋមលើគម្រោងកិច្ចការកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលនៅក្នុងខេត្តផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post