header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ប្រជាពលរដ្ឋ រស់នៅស្រុកថ្មបាំង ចំនួន៥ឃុំ ដែលអាស្រ័យលើអនុផលព្រៃឈើ ឈ្មោះថា ផ្លែកោកី ដែលជាប្រភេទផ្កាផ្លែជាប់នឹងដី បើយើងមិនបេះ ក៏វារលួយទៅវិញដែរ ហើយដើមរបស់វារាងដូចដើមរំដេង បច្ចុប្បន្នមន្ទីរបរិស្ថាន បានដាក់មន្ត្រីរបស់ខ្លួនឲ្យទៅធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ដែលអាស្រ័យផលទាំងនេះ ដោយចាប់ជំរិតពួកគាត់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីផាកវិន័យទៅវិញ។

ទាក់ទងករណីនេះ ខាងមន្ត្រីបរិស្ថាននៅទីនោះ បានបដិសេធថា ខាងបរិស្ថាន មិនបានចាប់ប្រជាពលរដ្ឋ ដែលអាស្រ័យអនុផលព្រៃឈើនោះទេ គឺចាប់តែឈ្មួញប្រមូលទិញតែប៉ុណ្ណោះ។

យ៉ាងណា សម្រាប់ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ថា បើចាប់ឈ្មួញអ្នកប្រមូលទិញ តើឲ្យប្រជាពលរដ្ឋ ដែលទៅប្រមូលអនុផលព្រៃឈើនោះ យកទៅលក់ឲ្យអ្នកណា?

ប្រជាពលរដ្ឋទាំងអស់ គ្មានអ្វីតតាំងជាមួយក្រុមមន្ត្រីបរិស្ថាននោះទេ មានតែសុំសំណូមពរដល់លោកស្រីអភិបាលខេត្តកោះកុង និងសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី មេត្តាជួយដល់ពួកគាត់ផង។

ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ មិនទាន់អាចទំនាក់ទំនងទៅកាន់មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីសុំការបំភ្លឺបាននៅឡើយទេ ហើយក៏មិនទាន់ដឹងផងដែរថា តើប្រជាពលរដ្នទាំងនោះ ត្រូវបង់លុយថ្លៃផាកពិន័យអស់ប៉ុន្មានជូនខាងមន្ទីរបរិស្ថាននោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post