header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើល និងសមត្ថកិច្ច ខណៈដែរប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹករសាត់មកជាប់កញ្ជែតនោះពិតជាតៃកុងរថយន្តកុងទីន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨មែន ។

ការប្រទះឃើញ និងបង្កមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បាលស្ពានខាងកើតឈៀងខាងជើង ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សាកសព ដែលពលរដ្ឋប្រទះឃើញនោះ ពិតជាតៃកុងរថយន្តកុងទីន័រពិតប្រាកដមែន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ពីព្រោះបុរសម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលម្សិលមិញប្រាប់ថា ខ្លួនជាព្រូរថយន្តប៉ុណ្ណោះ ។

នៅកន្លែងកើតហេតុ ក៏មានតំណាងខាងក្រុមហ៊ុនរថយន្តមកប្រាប់ថា មិនអាចទាក់ទងទៅតៃកុង ដែលបើកបររថយន្តបង្កគ្រោះថ្នាក់កាលពីម្សិលមិញបាននោះដែរ ។ បន្ទាប់ពីសមត្ថកិច្ចយកទូកអូសសពមកលើគោកឆែកឆេររកមើលឃើញកាបូបដៃ ក្នុងហោប៉ៅ ដែលកាន់អត្តសញ្ញាណប័ណ្ណមានឈ្មោះ ហួត កំំណត់ ភេទប្រុស មានទីលំនៅភូមិសន្សំំកុសល២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំំពេញ ។

ក្រោយពីសមត្ថកិច្ចពិនិត្យលើសាកសពរួចមក សមត្ថកិច្ចអះអាងថា ពិតជាតៃកុងរថយន្តកុងទីន័រ ដែលជួបចរាចរណ៍កាលពីម្សិលមិញពិតប្រាកដមែន ។ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post