header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបាន​សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព​ឆក់កាបូបពីស្ត្រីម្នាក់ បណ្ដាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្របាន១ថ្ងៃស្លាប់។

ករណី​ឆក់កាបូបខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យមានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ ឆក់កាបូបស្ពាយពីស្ត្រីម្នាក់ បណ្ដាលដួលម៉ូតូរងរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ​បាន១ថ្ងៃ គឺនៅថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង៥ល្ងាចបានស្លាប់។

ជនរងគ្រោះឈ្មោះ ស៊ិន ស្រី អាយុប្រហែល៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រីមានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត​។

រហូតមកដល់នៅថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ២០១៨ វេលាម៉ោង២រសៀស កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ និងកម្លាំង​នគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ  ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន វីរះ ហៅ រក័្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃសកាលឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួកជនសង្ស័យម្នាក់​ទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post