header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ និងនារី២នាក់ រងរបួសធ្ងន់ ខណៈជនរងគ្រោះទាំងបី ជិះម៉ូតូ១គ្រឿង មិនគោរពភ្លើងស្តុប ក៏ជ្រុលបុករថយន្តឡិចស៊ីលទាំងកំរោល នៅចំណុចផ្លូវបែកជាបួន វេលាម៉ោង១៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ពឹម ពឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំទួលសង្កែ មានស្រុកកំណើត ខេត្តពោពិ៍សាត់ មានប្រពន្ធឈ្មោះ ស្រី មុំ អាយុ២៨ឆ្នាំ មុខរបរ ធ្វើការរោងចក្រ មានកូនម្នាក់។ ចំណែកអ្នកបើករថយន្តឈ្មោះ ប៉ែន ចាន់ដេត ក៏ត្រូវបានសមត្ថកិច្ចចាប់បានបញ្ជូនទៅចរាចរណ៍ក្រុង ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-6947 ជិះគ្នា៣នាក់ (របួសធ្ងន់២នាក់ ស្លាប់ម្នាក់) ជាមួយនឹងរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0830 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

យោយោងតាមប្រភពព័ត៌មាន ដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យ​ដឹងថា នៅមុនពេលកើតហេតុ ភាគីម៉ូតូបើកតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន មិនគោរពភ្លើងស្តុប​ ក៏ជ្រុលទៅបុករថយន្ត១គ្រឿង ដែលបើកតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង បុកពេញទំហឹងពីចំហៀងខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារបួសធ្ងន់ពេក បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកបរ បានស្លាប់បាត់បង់ជីវិត នៅពាក់កណ្តាលផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះ សាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

d
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post