
(ស្វាយរៀង)៖ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារយុវជនចុះជួយស្រុកកំពង់រោទិ៍បានរៀបចំកម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សកម្មជនយុវជនបក្ស និងយុវជនគ.២៧៨ ដែលបានចូលរួមយ៉ាងក្នុងដំណើរការយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ ។


បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាកឯកឧត្តមឌី វិជ្ជា សមាជិកគណៈកម្មាធិការបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទទួលបន្ទុកការងារយុវជន ឯកឧត្តមបណ្ឌិតគឹម ធា សមាជិកគណៈកម្មាធិការបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកកំពង់រោទិ៍ ។


ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយឃុំទាំង១១ ក្នុងស្រុកកំពង់រោទិ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយយុវជន ស្រុក និងសមាជិក សមាជិកាយុវជនសរុបប្រមាណ៤០០នាក់ ។
ឯកឧត្តម ឌី វិជ្ជា បានផ្តាំផ្ញើ អោយសមាជិក សមាជិការយុវជនបក្ស និងយុវជន គ.២៧៨ បន្តធ្វើអំពើល្អ បំរើប្រជាជន ចូលរួមសកម្មភាពជួយសង្គម សកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសត្រូវហានការពារគណបក្សប្រជាជនកម្ពុជា និងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ២០១៨ ផងដែរ ។
