header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ទាក់ទងនឹងករណីស្ត្រីជនជាតិចិនបើករថយន្តដេញបុកចោរឆក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ដែលត្រូវបានឡើងតុលាការកាលពីម្សិលមិញនេះ នៅថ្ងៃទី ១៦ ខែសីហានេះ បើតាមមន្ត្រីតុលាការ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា លោក លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នសិន និងរង់ចាំបន្តនីតិវិធីនាពេលក្រោយទៀត។ 

មន្ត្រីតុលារការបន្តទៀតថា ដោយតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ YUAN TANG (ថាង យៀន) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ទីកន្លែងស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទហិង្សាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ និងបទ បើកបរដោយគ្មានលិខិតអនុញ្ញាត

សូមជម្រាបជូនថា កាលណីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ជនសង្ស័យបានបើករថយន្តម៉ាករថយន្ត ម៉ាក LEXUS RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ព័ណស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនសង្ស័យទី១ឈ្មោះ សារុន ពិសិដ្ឋ អាយុ២៨ឆ្នាំ  (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត អាយុ២៤ឆ្នាំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post