មុននេះបន្តិច យប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨នេះ ក្រោយពីលោក ឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានចេញសេចក្ដីជូនដំណឹងទាក់ទងនឹងគុណភាពនៃបុរីពិភពថ្មី ជូនដល់អតិថិជន ភ្លាមៗនោះដែរ លោក ឧកញ៉ា សុខ លីម អគ្គនាយកក្រុមហ៊ុន ថៃ ឃុន គ្រុប និងជាម្ចាស់សំណង់ផ្ទះល្វែង ហេង ហួត បានចេញសារមួយផងដែរ ទាក់ទងនឹងការលើកឡើងរបស់លោក ឧកញ៉ា ហុង ពីវ ៖
ដោយថ្ងៃនេះបានឃើញ page របស់ឧកញ៉ាចិត្តធម៌ជាទីគោរពនៃយើង គឺឧកញ៉ា ហុង ពីវ គាត់បានបង្ហាញនូវភាគរយផ្ទះដែលគាត់បានសង់ និងផ្ទះខ្វះគុណភាពរបស់គាត់ជូនយើងឃើញដូចនេះដើម្បីឲ្យគាត់យល់ពីសុខទុក្ខយើងទាំងអស់គ្នា យើងអាចសំណូមពរគាត់ពីរចំណុចទេ ៖
១ . សូមគាត់ជួយជួសជុលដល់ផ្ទះដែលបានខូចខាត និងផ្ទះកំពុងខូចខាត និងខ្វះគុណភាពទាំងឡាយរបស់គាត់ឲ្យបានឆាប់រហ័សបំផុត
២ . កន្លងមក គាត់គឺជាបុគ្គលសាធារណៈដែល
ពីក្មេង ដល់ចាស់សុទ្ធតែស្គាល់គាត់ ហៅគាត់ជាឧកញ៉ាចិត្តធម៌ ដូចនេះយើងអាចសុំគាត់
បញ្ចុះ “ការប្រាក់” ត្រឹម ៨-៩%បានហើយ
នេះជាក្តីប្រាថ្នាដ៏ធំរបស់អ្នកទិញផ្ទះគាត់ទាំងអស់
គ្នាដូចដែលយើងបានឃើញក្នុងpageគាត់ សរសេរថា ”ខ្ញុំក៍បានយល់ រាល់ការលំបាករបស់អតិថិជន ខំរកប្រាក់ដើម្បីរំលស់ផ្ទះជាមួយយើងខ្ញុំ” ដូច្នេះដែរ។
សូមជួយ share សារនេះឲ្យបានច្រើនបំផុតដែលអាចធ្វើទៅរួចដើម្បីឲ្យលោកបានឃើញ យោគយល់ និងអាណិតដល់អ្នករំលស់ផ្ទះគាត់ទាំងអស់ផង