ភ្នំពេញៈ កាំកុងត្រូលកំពង់ផែអន្តរជាតិ-ភ្នំពេញ នៅថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយគណៈកម្មការផ្សារច្បារអំពៅ ចុះពិនិត្យម្ហូបអាហារ ត្រី បន្លែ សាច់ ក្នុងនោះបានរកឃើញឈាមជ្រូក ចំនួន៤៣,៥គីឡូក្រាម ដែលមានសារធាតុគីមីហាមឃាត់ ហើយត្រូវដកហូតភ្លាមៗ និងបានយកដុតកម្ទេចចោល នៅក្បែរធុងសំរាមផ្សារច្បារអំពៅ ។
សូមបងប្អូនអាជីវករ កុំលក់ដូរនូវទំនិញដែលមានសារធាតុគីមីហាមឃាត់ យើងត្រូវការលុយ តែអ្នកទិញពួកគាត់ ត្រូវការសុខភាពល្អ ។
ជាមួយគ្នាននេះដែរ មន្ត្រីកាំកុងត្រូលអំពាវនាវឲ្យអាជីវករទាំងអស់ ចូលរួមឈប់លក់ និងឈប់ទិញទំនិញដែលមានសារធាតុគីមីហាមឃាត់ ដើម្បីសុខភាពទាំងអស់គ្នា៕