header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជាងជួសជុលគ្រឿងចក្រម្នាក់ អួតខ្លួនមានជំនាញពេញខ្លួន យកលុយពីម្ចាស់លុយ៦៥០ដុល្លារបានហើយ ព្រងើយកន្តើយ ជាងមិនលុះ ដោះវះ កាត់ ខូចខ្ទេចខ្ទីអស់ រ៉ូឡូកិនដី មួយគ្រឿង គ្មានសមត្ថភាព ជួសជុល ដើរពើងទ្រូង ប្រកូកប្រកាសហៅបក្ខពួក មកកាងយានដ្ឋាន ពេលដែល ម្ចាស់គ្រឿងចក្រ និងសមត្ថកិច្ច មកសាកសួរ ផ្អែកទៅតាមបណ្តឹង បែរជាថៅកែ ឈ្មោះ ភា ចោទប្រកាន់ សមត្ថកិច្ច និងជនរងគ្រោះថា មកអុកឡុកទៅវិញ។

ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីម៉ោង១២ថ្ងៃត្រង់ទី១៤ ខែសីហា ឆ្នាំ២០១៨ នៅយានដ្ឋាន ជួសជុលគ្រឿងចក្រ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ដើមបណ្តឹងឈ្មោះ លី សុធី ភេទប្រុស អាយុ៣៦ឆ្នាំ ក្រុមហ៊ុនសំណង់ ឈុន យាង រស់នៅភូមិពោចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ចំណែកចុងបណ្តឹង ឈ្មោះ ភា អាយុ៤៨ឆ្នាំ មេជាងជួសជុលគ្រឿងចក្រ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមដើមបណ្តឹង បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ កន្លងមក គាត់បានឈ្មោះ ឈ្មោះ ភា ម្ចាស់យានដ្ឋាន ទៅជួសជុល រ៉ូឡូកិនដី ដែលខូច ចតនៅឯស្រុកស្វាយអន្ទរ ហើយមេជាងខាងលើក៏បានទៅពិនិត្យ ឲ្យកូនជាង ទៅជួសជុល តែសុំលុយមុន ម្តង៤០០ដុល្លារ លើកទី២ ចំនួន២៥០ដុល្លារ បន្ថែមទៀត ថាទៅរកទិញគ្រឿង មកចាប់បំពាក់ថ្មី តែអ្វីមិននឹកស្មានដល់ មេជាង បញ្ជាឲ្យកូនចៅ កូនជាង ទៅកាត់ វ៉ះ គ្រឿងចក្រខាងលើ ខ្ទេចខ្ទីអស់ ផ្នែកខាងមុខ នៅតែមិនអាចជួសជុលកើត អស់រយៈពេលជាង២ខែទៅហើយ មេជាង និងកូនជាង នៅមិនមានលទ្ធភាព សមត្ថភាព ជួសជុល រ៉ូឡូកិនដី មួយគ្រឿងខាងលើឲ្យដំណើរការបាន លុយយកពីជនរងគ្រោះ អស់៦៥០ដុល្លារហើយ គ្រឿងចក្រត្រូវបាន ជាង វះ និង កាត់ ជាបំណែកៗ ខ្ទេចអស់ ដល់សាកសួរ បែជាប្រាប់ឲ្យរកជាងផ្សេង ទៅជួសជុលទៅ ខ្លួនឈប់ហើយ។

ដោយសារជាងមិនលុះ គ្មានសមត្ថភាព ជួសជុលកើត លុយជនរងគ្រោះ ក៏យកអស់ទៀត មកដល់ព្រឹកថ្ងៃទី១៨ ខែសីហា នេះផ្អែកលើបណ្តឹងជនរងគ្រោះ ក្រោមវត្តមាន សមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែ ម្ចាស់ជនរងគ្រោះ មកសាកសួរដល់យានដ្ឋាន និងទាមទារយកលុយ៦៥០ដុល្លារ វិញ និងឲ្យសងតម្លៃគ្រឿងចក្រ ដែលក្រុមលោកជាង គាត់ទៅវះ កាត់ ខ្ទេចខ្ទីអស់ នូវតម្លៃ៥០០០ដុល្លារ បែរជា ថៅកែ ភា ចោទប្រកាន់ សមត្ថកិច្ច ថាមកអុកឡុកទៅវិញ។

ភាគីសងខាង ក្រោមវត្តមានសមត្ថកិច្ចប៉ុស្តិ៍ ផ្តល់ឱកាសឲ្យ សម្របសម្រួលគ្នា សងលុយ និងសងថ្លៃខូចខាតគ្រឿងចក្រ តែដោយសារនិយាយមិនត្រូវគ្នា សម្រេចផ្អាកជាបណ្តោះអាសន្នសិន ដើមចោទចាកចេញសិន តែពាក្យបណ្តឹង ជនរងគ្រោះបានដាក់តំកល់ទុកនៅ ប៉ុស្តិ៍ទួលសង្កែដដែល រងចាំថ្ងៃក្រោយ ហៅភាគីខាងជាង មកដោះស្រាយនៅប៉ុស្តិ៍ប៉ូលីស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post