![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC24A16yIxELYFBiTtFJfHZvwGaia9RYDUabvg2oGz4jihkBlakyQqmUgebjccppk_Ev5_KjSBXtbUkbQB43obnzhkA0xWyEwiQCfASUgQhs_2PePzTbROVdqhahmeURu6tnpzXAG1XQ8/s1600/Thumbnail.jpg)
កំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅពេលបញ្ជូនមកដល់មណ្ឌល់សុខភាពឃុំក្រាំងស្គារខណះដែលរថយន្ត២គ្រឿងបុកគ្នា ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៦សីហា២០១៨នៅលើកំណាត់ផ្លូវក្រាលគ្រោះក្រហមមួយកន្លែងលេខ១៥៣៤ត្រង់នៅចំណុចទព័អង្កស្ថិតក្នុង ភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhQ2lfDFjsO2KkF8A1-55OU_GZMUmlHni9pNeCn5bee-zW3m5oFxwXyWbAGip6ZLns12fpnufNWMiHEAB9xkN_j0-wznzufNd1c-6E8DMTMVmaGZz8uMa1Jp3JSFmjYyem5drRbp4-9IQ/s1600/1+%25281%2529.jpg)
សមត្ថកិច្ចនគបាលមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កម៉ាកសាំយ៉ុងពណ៍សពាក់ស្លាកលេខភ្នំពេ2Y9462បើកបរក្នុងទិសដៅពីកើតទៅលិចនៅពេលបកមកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកអាស៊ិបអាឌឺចំពីក្រោយនៅពេលដែលកុំពង់ឈប់នៅលើផ្លូវក្នុងទិសដៅស្របគ្នាបណ្តាលអោយម្ចាស់រថយន្តម៉ាកស៊ិបអាឌឺដែលកំពង់ឈពីមុខមើលម៉ាស៊ីនពីមុខចូលក្រោមរថយន្តបណ្តាលអោយរងរបួសធ្ងន់ ដោយឡែករថយន្តប៉ើងធ្លាក់ផ្លូវចូលព្រៃ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhofsGWyXBVcNsss2mrfdmYz_FCw0VhiJl1BKswcsLPapsSGX0E8_loG-Q0ZyU_gnl88_UwV1fHjtXXiQnDRaQZIbDkZuxIUfKlHNHxCxAKK4wPsAzbZMLg1RwFpTErDO-JlWeGjRE4-nY/s1600/1+%25282%2529.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZOrdWO2OlqASfXrm44GNOQHWLKesKMAKM5ypkWqrk9CqUchyphenhyphenfkrBbbcH6aNjaal48I4oDj__mW2qqtIMbQN2Kxa6sTlX8k4CdggxIkGgrN7l2KxTDGNCcBR_GDzFBmtSRe7Cxo4tHXec/s1600/1+%25283%2529.jpg)
សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថាជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះមានឈ្មោះគួនពៅភេទប្រុសអាយុ២ឆ្នាំមានទីលំនៅភូមិបឹងកុកសង្កាត់បឹងកុកក្រុងនិងខេត្តកំពង់ចាមរងរបួសធ្ងន់ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសាអ្នកស្រុកនាំគ្នាដឹកមកសង្គ្រោះបន្ទាន់នៅមណ្ឌល់សុខភាពក្រាំងស្គារតែអ្វីដែលជាអកុសល់ជនរងគ្រោះបានស្លាប់នៅពេលបញ្ជូនមកដល់មណ្ឌល់សុខភាពក្រាំងស្គារ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkyykFeHSUjMJt0QxPkjgnRIPIsbQI0F2ywqEPk8Uutv5LBC4-NR2bAAEzY7oXbjz2W868zHR_0Jez55IxUcQDwdCHBQDMFFw-BelQ1lAuW3PHjwGUr41dbDJHk0H4tFGwAiPYQUxP0lY/s1600/1+%25284%2529.jpg)
សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាក្រោយពេលកើតហេតុអ្នកបើកបររថយន្តសាំយ៉ុងបានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅលើផ្លូវខណះដែលសមត្ថកិច្ចគំពង់ធ្វើការស្រាវជ្រាវយកជនបង្កមកផន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំងថ្ងៃទី១៦សីហា២០១៨
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha9-xTXgMukAKE2aSb9UXsnJTXdppZVLCpRPPZucUJ5jaMRdIdUuaPl0rYzBJ6Dk1sY-flKmVSbaYNd3u6dJSpH_NV_QjSK3rDP7AwqfHTnZC-jO7JGJ_mPhjZp77nDfsAINZO8jlWAZU/s1600/1+%25285%2529.jpg)