header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ប្រសិនបើមានមន្ត្រីណាមួយ ដែលចុះតាមមូលដ្ឋាន ហើយមានអ្នកបាំងឆ័ត្រឲ្យ សុំកុំផ្សាយនៅលើកញ្ចប់ទូរទស្សន៍ ឬប្រព័ន្ធផ្សាព្វផ្សាយ ព្រោះខ្មាស់គេណាស់។

ការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែសីហានេះ។

សម្តេចតេជោ បញ្ជាក់ថា «ដែលជាមន្ត្រីចុះទៅមូលដ្ឋាន ឬក៏មេទ័ពខ្លះ មេប៉ូលិសខ្លះចុះមូលដ្ឋាន បើសិនមានគេបាំងឆ័ត្រ កុំយកបញ្ចាំងក្នុងទូរទស្សន៍ ! អាក្រក់មើលណាស់ លោកអ្នកខ្លះផ្កាយ៣ ឲ្យអាស័ក្តិ៥ បាំងឆ័ត្រឲ្យខ្លួន»

មានប្រសាសន៍ទាំងមេឃកំពុងភ្លៀង សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ភ្លៀង គឺជាធម្មជាតិ ដោយមិនមានអ្នកណាហាមឃាត់បាននោះទេ។ ប៉ុន្តែសម្តេចតេជោ បានស្នើដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាត់​វិធានការឲ្យទាន់ពេលវេលា ជួយដល់ពលរដ្ឋ ដែលជួបគ្រោះទឹកជំនន់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post