header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ អាជីវករជាអ្នកលក់សាច់ជ្រូក សាច់គោ នៅក្នុងផ្សារប្រសូតិថ្មី បានស្នើសុំអាជ្ញាធរ ជាពិសេសមន្ត្រីមានវិធាការទប់ស្តាត់ការនាំសាច់ជ្រូក សាច់គោ ដឹកតាមម៉ូតូយកមកចែកចាយតាមតូបលក់នៅក្នុងភូមិ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ដែលធ្វើឲ្យពួកគាត់លក់មិនសូវដាច់ និងខាតផងដែរ ។

បើតាមបងស្រីម្នាក់ ជាអ្នកលក់សាច់ជ្រូក ក្នុងផ្សារប្រសូតិថ្មី បានឲ្យដឹងថា បច្ចុប្បន្ននេះការលក់សាច់ជ្រូករបស់គាត់ គឺមិនសូវកាកកបនោះទេ ដោយមានអ្នកនាំសាច់ និងពោះជ្រូក ពោះគោ ស្ទើគ្រប់ទីកន្លែង ជាពិសេសនៅតាមផ្ទះមានតូបលក់ចាប់ហួយតាមភូមិជនបទ លែងសូវមានមករកទិញនៅផ្សារហើយ ដែលជាហេតុធ្វើឲ្យពួកគាត់លក់អេស្ទើរាល់ថ្ងៃ ។

ប្រភពខាងលើបានបន្តទៀតថា សាច់ជ្រូកដែលគេយកមកលក់នោះ គឺនាំមកពីប្រទេសជិតខាង ដាក់កញ្ឆេរតាមម៉ូតូយកមកចែកចាយលក្នុងម្នាក់១០ទៅ២០គីឡូ ហើយមានតម្លៃថោកជាងសាច់ជ្រូក ដែលទិញតាមផ្ទះប្រជាពលរដ្ឋយកមកកាប់សាច់លក់លើទីផ្សារទៅទៀត ប៉ុន្តែគុណភាពមិនដឹងថា យ៉ាងមិចនោះទេ។ ម្យ៉ាងវិញទៀត សុំឲ្យមន្ត្រីពេទ្យសត្វបោះត្រាឲ្យបានទៀងទាត់ផង ដើម្បីសម្គាល់ថា ពិតជាបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីពិតប្រាកដមែន មុនដាក់លក់តាមទីផ្សារ ។

ពាក់ព័ន្ធករណីខាងលើលោក សានី មន្ត្រីពេទ្យសត្វស្រុកស្វាយទាប បានប្រាប់ឲ្យដឹងថា ការនាំសាច់ជ្រូក សាច់គោ មកចែកចាយលក់នៅតាមភូមិពិតជាមានមែន ដោយពលរដ្ឋនៅជិតព្រំដែនពួកគាត់បានទៅដឹកតាមម៉ូតូដាក់កញ្ឆេរ១០ទៅ២០គីឡូ ហើយយើងមិនអាចហាមឃាត់ពួកគាត់បានទេ ពីព្រោះការដោះដូរទំនិញ រវាងពលរដ្ឋនិងពលរដ្ឋរកស៊ីបន្តិចបន្តួចតាមព្រំដែន ។

លោក សានី បានឲ្យដឹងទៀតថា ការចុះបោះនៅឡសត្វឃាត់ គឺលោកបានបោះឲ្យដែរ ប៉ុន្តែមានអាជីវករមួយចំនួនកាត់ខ្លាចប្រឡាក់សាច់ជ្រូករបស់ពួកគាត់ ដែលអ្នកទិញឃើញគេមិនចង់ទិញទេ ហើយនៅឡសត្វថា មានបាត់សាច់បាត់ក្រលាននោះ គ្មានអ្នកយកទេ ពួកគាត់សត្វមកពិឃាតនោះ នៅឈរចាំរួចរាល់លើកដាក់កាឆេរដឹកមកផ្សារតែម្តង។ ទោះជាយ៉ាងក៏ដោយ គេសង្ឃឹមថា មន្ទីរជំនាញដែលការពាក់ព័ន្ធ និងមានវិធានការទប់ស្តាត់ការនាំសាច់គ្រប់ប្រភេទយកមកចែកចាយ និងធ្វើការត្រួតពិនិត្យណែនាំដល់ក្រុមជីវករ ដែលនាំសាច់យកមកចែកចាយបន្តឲ្យយល់ពីផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគ និងដើម្បីលើកកម្ពស់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post