header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ដដឹកអេតចាយមួយគ្រឿង បើក​លឿនពេញគេចពីរថយន្ដមួយគ្រឿង កំពុងឆ្លងផ្លូវ ក៏បួងចង្កូតជ្រុលក្រឡាប់ផ្ងារជើង ចាក់​អេតចាយពេញផ្លូវ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដដឹកអេតចាយមួយគ្រឿង បើកក្នុងល្បឿនលឿនពីទិសដៅកើតទៅលិច តាមបណ្ដោយផ្លូវ៥០ម៉ែត ស្រាប់តែមកដល់កន្លែងកើតហេតុដែលផ្លូវបែកជាបួន ក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាកបើកឆ្លងផ្លូវ ធ្វើឲ្យតៃកុងរថយន្ដខាងលើ បួងចង្កូតគេចខ្លាំងពេក បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងចាក់អេតចាយរាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសម្នាក់ឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហើយបានរាយការណ៍ទៅជំនាញចរាចរណ៍ ប៉ុន្ដែករណីនេះមិនបានធ្វើឲ្យប៉ះពាល់សម្បត្ដិរដ្ឋ និងសម្បត្ដិសាធារណៈ ទើបសមត្ថកិច្ចឲ្យតំណាងរថយន្ដស្ទូចរថយន្ដទៅជួលជុលដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post