header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង១៦និង ៤០នាទីល្ងាចថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុមានបុរសពីរនាក់ បានជិះម៉ូតូរួមដំណើរជាមួយគ្នា ពេលជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តធំដឹកដីបុកពេញ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់កប់ភក់ និងអ្នករួមដំណើររងរបួសធ្ងន់។

រថយន្តបង្កដឹកដីម៉ាកហ៊ី យ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បើកបរពីលិចទៅកើតលុះដល់កន្លែងរថយន្តបានរេចង្កូតធ្លាក់ទៅខាងស្តាំដៃ តែមិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតមកខាងឆ្វេងដៃវិញ ហើយបានបុកជាមួយរថយន្តវីហ្គូមួយគ្រឿងផ្សេងទៀត ពណ៌ទឹកមាស បើកបរច្រាសទិសគ្នារួចរេទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ បើកបរពីកើតទៅលិច បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។

លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ជួប ភរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងសប្បិកម្មតុទូ រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបជ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ សុខ សុគន្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបជ (របួសធ្ងន់)ជាអ្នករួមដំណើរលើម៉ូតូ។

លោក ធិន ស៊ិនដេត បានឲ្យដឹងទៀតថា អ្នកបើកបរក្រោយបង្កឲ្យមានមនុស្សស្លាប់និងរបួសក៏បានគេចខ្លួនបាត់ស្រមោល ។ ចណែករថយន្តបង្ក រថយន្តឡិចស៊ីស និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post