
ព្រៃវែងៈ គ្រាប់បែក២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដោយតាមរថយន្តដឹកខ្សាច់ រួចរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះមកពិនិត្យមើល។
គ្រាប់បែកមិនទាន់ផ្ទុះទាំង២គ្រាប់ខាងលើនេះ ត្រូវបានប្រទះឃើញកាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខណៈដោយតាមរថយន្តដឹកខ្សាច់ពីអ្នកលឿង មកដល់ចំណុចស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយមកទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ជីផុច ចុះមកដល់កន្លែងកើតហេតុ ហើយឲ្យចាក់ខ្សាច់ចេញឡាន ដើម្បីយកគ្រាប់បែកទាំងពីរប្រភេទ ១ប្រភេទគ្រាប់ M79 និង១ប្រភេទទៀត គ្រាប់បែកដៃក្រទ្បាទៀប ប្រគល់ទៅឲ្យអង្គភាព( ស៊ីម៉ាក់ ) យកទៅកម្ទេចចោល៕
