header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Thai Sothy Vong បានបង្ហោះវីដេអូដ៏គួរឲ្យខ្លាចមួយ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្នុងវីដេអូនេះ បង្ហាញឲ្យឃើញថា មានបុរសម្នាក់ តាំងខ្លួនជាប៉ូលិស បានស្រែកឡូឡា នៅកន្លែងហាងផឹកស៊ីមួយកន្លែង ទៅលើយុវជនម្នាក់ ដោយឲ្យឈប់មិនព្រមឈប់តាមសម្ដីរបស់ម្នាក់នោះ ហាក់បីដូចជាខឹងជាខ្លាំង ហើយថែមទាំងដកកាំភ្លើង រកបាញ់ទៅយុវជននោះទេ បន្ទាប់ពីឃើញដូចនោះពួកគេភ័យ ហើយក៏ជិះម៉ូតូរត់មករកកន្លែងមនុស្សច្រើន ដើម្បីការពារខ្លួនតែម្តង។​

បើតាមការឲ្យដឹងបន្ថែមថា បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មាន ឈ្មោះ លន់ ស៊ីវថេង ជា អនុសេនីយ៍ទោ។ បើតាមប្រជាពលរដ្ឋដែលបានឃើញសកម្មភាពដ៏ព្រៃផ្សៃ របស់បុរសអះអាងខ្លួនជាមន្ត្រីនគរបាលនេះ បាននាំគ្នារិះគន់យ៉ាងចាស់ដៃ ចំពោះសកម្មភាពនេះ ព្រមទាំងបានអំពាវនាវឲ្យថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ មេត្តាស្រាវជ្រាវរករឿងហេតុពិត ហើយក៏សង្ឃឹមថា នឹងដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះ តាមវិន័យរបស់នគរបាលជាតិ៕

វីដេអូ៖

នេះជាសាររៀបរាប់របស់គាត់ ជិះយប់ប្រយ័ត្នតិច ថាខ្លួន Police ជិះដេញគេ ណាមិនភ័យជិះរកកន្លែងមនុស្សច្រើន ដកកំភ្លើងរកបាញ់គេ ចុះពូឯង Police Police គេនិងចោរអី បានរកបាញ់គេនិង មិនដឹងជិះដេញមកពីណាទេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post