header ads

Sponsor

រិទ្ធី

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសួរសំណួរជាសាធារណៈតាមរយៈគេហទំព័រហ្វេសប៊ុកថា៖ តើបង​ប្អូន​ជឿ​ទេ​ថា​ក្នុង​រាជធានីភ្នំពេញ​ មាន​ការ​បោះ​ទុន​វិនិយោគ​រហូត​ប្រមាណ​២៥២លាន​ដុល្លារ​លើ​វិស័យ​សំណង់?​ ហេតុអ្វីបានជាលោកអភិបាលចោទសួរបែបនេះ។

នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ០៤​រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក​ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចូលរួម និង​សាក្សីក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅ​ក្នុង​គម្រោង ដឺ លែនម៉ាក ក្នុង​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​។​

ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បន្តទៀតថា៖ ការ​វិនិយោគ​មួយនេះ នឹង​លេចចេញជារូបរាងឡើងក្នុងឆ្នាំ​២០២០ ដើម្បី​បម្រើ​តម្រូវ​ការសាធារណជន​ក្នុង​រាជធានីភ្នំពេញ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ដ៏ពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ចមួយនេះ ដែល​បាន​រចនាដោយ​អ្នក​ជំនាញ​អន្តរជាតិ និង​ត្រូវ​បាន​សាងសង់​ឡើងដោយវិស្វករជំនាញ​ជាតិ និងមាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំក្នុង​ការងារសាងសង់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​សោភ័ណភាព និង​គុណភាព​សំណង់​ស្របទៅតាមបទដ្ឋាន​អន្តរជាតិ​។

ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយនេះ នឹងត្រូវបាន​សាងសង់​ក្នុង​បរិវេណ​គម្រោង ដឺ លែនម៉ាក ២៧១ ដែល​ហ៊ុំព័ទ្ធទៅ​ដោយ​តំបន់លំនៅដ្ឋាន​ប្រណិត​រាប់រយខ្នង អគារ​ពាណិជ្ជកម្ម សណ្ឋាគារ​លំដាប់​អន្តរជាតិ ខុនដូ​ទាន់សម័យ និង​អគារការិយាល័យដ៏ទំនើប។​

ក្នុងនាម​រដ្ឋបាល​រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង សូមស្វាគមន៍​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​វិនិយោគ​លើ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​រាជធានីភ្នំពេញ។

ឯកឧត្តមបានកោតសរសេរថាក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុតរបស់ សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន  ប្រទេសកម្ពុជាមានស្ថិរភាព និង​សន្តិភាព​ពេញលេញ​​ បាន​ធ្វើឱ្យជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែធូធារ និង​សម្បូរ​សប្បាយ របៀប​រស់នៅ​កាន់តែស៊ីវិល័យ ដែលកត្តាទាំងនេះ​ជា​ចលករណ៍យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​មក​វិនិយោគ​លើគ្រប់​វិស័យ​ ជាពិសេស​រាជធានីភ្នំពេញ​ជា​បេះដូង​នៃព្រះរាជាណាចក្រកម្ពុជា ហើយ​ការវិនិយោគទាំងនេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រតាមរយៈការ​បង្កើត​ការងារ កាត់បន្ថយការធ្វើ​ចំណាក​ស្រុក និង​លើ​កម្ពស់​សេដ្ឋកិច្ច​ជាតិ​បាន​មួយកម្រិតទៀត​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post