header ads

Sponsor

រិទ្ធី

រហូត​មក​ដល់​​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៨ នេះ សមត្ថកិច្ច​នៅ​ពុំទាន់​អាច​ចាប់ខ្លួន​លោក សួស សុវណ្ណា ​​មេបញ្ជាការ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក ខេត្តកំពង់ធំ និងជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៦០១ ​បាន​នៅឡើយ​ទេ​។ លោក សួស សុវណ្ណា ជាអ្នកបើករថយន្តទៅបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ស្លាប់ទាំង២។

​សូមរំលឹកថា៖​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើតឡើង​កាលពី​ថ្ងៃ​២៥ ​ខែសីហា ឆ្នាំ២០១៨ លើផ្លូវ​ទំនប់ ត្រង់ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ​ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ រវាង​រថយន្ត និង​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​។ មកដល់កន្លែងកើតហេតុ រថយន្តបានបុកម៉ូតូបានបណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ (អ្នកជិះម៉ូតូ)។

ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ កំពង់ធំ 1J-5120 ​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ​ គង់ ​មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង​ ស្រុក​សន្ទុក ខេត្តកំពង់​ធំ ពាក់មួក​សុវត្ថិភាព ​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ឈ្មោះ​ ហេង គឹម​ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រស់នៅភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ មិន​ពាក់មួក​សុវត្ថិភាព។​

ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច ​LX470 ពណ៌​ស ផ្លាកលេខ ​កំពង់ធំ 2B.0601 បើកបរ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មេបញ្ជាការរ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក​ និង​ជា​ប្រធាន​ស្នា​ក់ការ​សន្តិសុខ​៦០១ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​ ​ជិះ​គេចខ្លួន​ពី​កន្លែង​កើតហេតុ ដោយសុវត្ថិភាព។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post