header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ យោងតាមសេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតមានអំពើឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ សីហា ២០១៨ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាពខេត្ត និង មានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ពាក់ពន្ធ័លើករណីឃាតកម្ម កាលពីថ្ងៃទី០៩ សីហា នោះហើយ ។

ជនសង្ស័យ៤ នាក់នេះ ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ ។

៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង

៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យត្រូវបានសមត្តកិច្ច នាំទៅសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីបំពេញនីតិវិធី ពាក់ពន្ធ នឹង ករណីឃាតកម្មនោះ ។

សូមជម្រាបជូនផងដែរថា ៖ យ៉ាងហោចណាស់ មនុស្សមួយគ្រួសារមានគ្នាចំនួន៤នាក់ ក្នុងនោះមានប្តីប្រពន្ធ និង កូនតូចពីរនាក់ ត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ក្នុងផ្ទះ និងដុតបំផ្លាញផ្ទះ ព្រមទាំងសាកសព ដើម្បីកម្ទេចភស្តុតាងយ៉ាងសាហាវព្រៃផ្សៃបំផុត ស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីឃាតកម្មដ៏សាហាវខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងអំឡុងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែសមត្ថកិច្ច ទើបតែទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១ ខែសីហា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post