header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត Lexus RX 300 មួយគ្រឿង បើកលឿនដូចហោះ ជ្រុលចង្កូតទៅបុកឡើងលើខឿន ហើយបុករះ​របាំងដែកក្នុងសួនច្បារវត្តភ្នំ រងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6863 បើកបរដោយនារីរូបស្រស់ មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ សង្ស័យស្រវឹង ក៏បុកឡើងលើខឿនបុករបងដែកដាក់ការពារសួនរបើកអស់១ផ្ទាំង រថយន្ត​មិនទាន់អស់ល្បឿន ក៏ជ្រុលបុករះសួនផ្កា រងការខូចខាតផ្កាជាច្រើនដើម រីឯរថយន្តការខូចខាតផ្នែកខាងមុខរថយន្តដាច់ក្រឡេកង់ខាងឆ្វេង ទើបទៅមុខលែងរួច ហើយ​ផ្ទុះពោងសុវត្ថិភាព តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុម្ចាស់រថយន្ត ក៏បានដោះស្លាកលេខចេញពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តសមត្ថកិច្ចជំនាញក៏វាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post