
ភ្នំពេញ ៖ ក្រោយពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ នេះ ប្អូនស្រីជាកម្មការិនីម្នាក់ បានកាន់ទូរស័ព្ទដៃម៉ាកអិនចុចពិលដែលមានកាមេរ៉ាមកសុំសម្តេចថតរូប 😊😊😊 សម្តេចបានសួរថា អានឹងថតរូបបានដែរក្មួយ???
អត់ដឹងនិយាយអ្វី ព្រោះគោលបំណងគ្រាន់តែមកសុំថតជាមួយសម្តេចមួយប៉ុស្តិ៍តែប៉ុណ្ណោះ (គាត់និយាយហ្ស៊ីន ដោយសារខ្ញុំតាមសួរគាត់) ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់ទទួលបានការថតដូចក្ដីប្រាថ្នាមែន និងព្រមទាំងបានផ្តល់ថវិកាមួយចំនួនសម្រាប់ទិញស្មាតហ្វូនមួយដើម្បីប្រើប្រាស់ និងថតរូបបានស្អាតដូចគេ!!!
ក្រោយមកគឺនាងយំហ៊ូតែម្តង ដោយក្ដីរំភើបពេក និយាយមិនចេញ គិតតែពីយំ ។


រូបថត និង អត្ថបទ Som Nisay