header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ដោយឡែកស្ត្រីម្នាក់និងបុរសម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីីថ្ងៃទី ២៧ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨:៤០នាទីព្រលប់ នៅលើផ្លូវជាតិលេខ១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧>១៥៨ស្ថិតក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125(សេរី2016)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FH-0036បើកបរដោយឈ្មោះ ពៅ ពេជ្រសង្វា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទ៌ខេត្តស្វាយរៀងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។(គ្មានពាក់មួកសុវត្ថិភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ)
និងអ្នករួមដំណើរ០១នាក់ឈ្មោះ យ៉ាន មាសស្នេហ៌ ភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្រពន្ធ)រងរបួសស្រាល។

ប្រភពដដែលបានឱ្យដឹងទៀតថាៈជនរងគ្រោះខាងលើបានបើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៍ បានបុកប៉ះនិងម៉ូតូ០១គ្រឿងម៉ាកវ៉េវឆ្លាមពាក់ស្លាកលេខស្វាយរៀង1H_4722ពណ៌ខ្មៅបើកបរ ដោយឈ្មោះ ពៅ ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរជាងដែករស់នៅភូមិកំពង់រទេសឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀងបើកបរពីលិចទៅកើត (រងរបួសធ្ងន់មានពាក់មួកសុវត្ថភាពម៉ូតូមានកញ្ចក់មើលក្រោយ។មូលហេតុ:អ្នកបើកបរម៉ូតូC125មិនប្រកាន់ស្តាំ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនិងជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យបាលនៅពេទ្យពន្លឺបូព៌ាបាវិត។ រីឯវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post