header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានលង់ទឹកស្លាប់ នៅ​កន្លែងផ្សេងគ្នា នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែសីហា ម្សិលមិញនេះ។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីទី១ ជនរងគ្រោះឈ្មោះ នួន ទីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទ័ពស្តេច ឃុំធាយ បានផឹកស្រាស្រវឹងចុះលេងទឹកទន្លេ នៅខាងក្រោយ ភូមិដែលមានជម្រៅជិត១ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ ឃុំខាងលើ។

ករណីទី២ ជនរងគ្រោះឈ្មោះ រួន សៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយពក ឃុំស្ពឺ"ក" ស្រវឹងស្រាបានចុះទៅលេងទឹកប្រឡាយក្បែរភូមិបណ្តាលឲ្យលង់ស្លាប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទឹកប្រឡាយក្បែរភូមិ ឃុំខាងលើ។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ចុះពិនិត្យធ្វើកោសលវិច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ក្នុងករណីលង់ទឹកប្រាកដមែន មិនមានស្នាកស្នាមពាក់ព័ន្ធករណីអ្វីផ្សេងឡើយ។ បន្ទាប់ពិនិត្យរួចសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post